សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម
ថ្ងៃចេញផ្សាយៈ ខែឧសភា 15, 2023
ភ្នំពេញ៖ ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុ បានជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមទាំងអស់គ្នាដើម្បីជំរុញទៅដល់វិស័យកសិកម្មរបស់កម្ពុជាឲ្យមានភាពទំនើបកម្ម និងមានបច្ចេកវិទ្យាទំនើប។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចលើកឡើងថា នេះមិនមែនជាការងាររបស់ក្រសួងកសិកម្មតែមួយនោះទេក៏ប៉ុន្តែជាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះពីផ្ទៃដី១ហិកតាអាចចិញ្ចឹមមនុស្សបាន ១០ ឈានទៅអាចដី ១ហិកតាអាចចិញ្ចឹមមនុស្សបាន២០នាក់ ឬអាចលើសពីនេះ៕