សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួងកសិកម្មឲ្យស្វែងរកបច្ចេកទេសបន្ថែម

ភ្នំពេញ៖ ជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ បានជំរុញទៅដល់ក្រសួងកសិកម្មឲ្យធ្វើការសិក្សាជំរុញបច្ចេកទេសកសិកម្មបន្ថែម និងបញ្ជ្រាបបច្ចេកទេសកសិកម្មនេះទៅជាមួយនឹងប្រជាពលរដ្ឋ។

សម្ដេចបានណែនាំឲ្យក្រសួងកសិកម្មបង្កើតនូវវិធានការថ្មីដើម្បីបញ្ជូនអ្នកបច្ចេកទេសកសិកម្មទៅដល់មូលដ្ឋានផ្ទាល់ដើម្បីបណ្ដុះបណ្ដាលប្រជាកសិករ។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការដកស្ទូងប៉ុណ្ណោះទេ វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ៕