មន្ត្រីមន្ទីរបរិស្ថានខេត្តរតនគិរីសហការជាមួយមន្ត្រីជំនាញចុះបង្ក្រាបសាច់សត្វព្រៃដែលដាក់លក់នៅ ផ្សារបានលុង

ខេត្តរតនគិរី៖ បន្ទាប់ពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើស ការលក់ដូរសាច់សត្វព្រៃខុសច្បាប់ ដោយបានរឹបអូសសាច់សត្វព្រៃ និងសំណាកសត្វព្រៃសរុបចំនួន ១៧គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភ ក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាននៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ ក្នុងអំឡុងពេល នៃ សន្និសីទ សារព័ត៌មាន ស្តីពី អន្ទា ក់ សូន្យ នៅ ខេត្ត កោះកុង ។

ឯកឧត្តម បាន និយាយ រៀបរាប់ ថា នេះ គឺជា ផ្នែក មួយ នៃ កិច្ចខិតខំ ប្រឹងប្រែង រួម ដើម្បី ពង្រឹង ការអនុវត្ត ច្បាប់ និង ផ្លាស់ប្តូរ ឥរិយាបថ ប្រជាពលរដ្ឋ ទាក់ទង នឹង សាច់ សត្វព្រៃ ។

បើ តាម ការ ឱ្យ ដឹង របស់ ឯកឧត្តម នេត្រ ភ ក្ត្រា សំណាក សត្វព្រៃ ទាំង ១៧ គីឡូក្រាម ដែល មន្ត្រី ជំនាញ អនុវត្ត ច្បាប់ រឹបអូស បាន រួម មាន ១- សាច់ជ្រូក ព្រៃ ស្រស់ ចំនួន ៦,៥ គីឡូក្រាម ២- សត្វ ត្រកួត ងាប់ ចំនួន ៣ ក្បាល ស្មើនឹង ៥,៥ គីឡូក្រាម ៣- សាច់ ងៀត ប្រើស ចំនួន ៥ គីឡូក្រាម ។

រដ្ឋលេខាធិការ ក្រសួង បរិស្ថាន សូម ថ្លែងអំណរគុណ ដល់ ប្រជាពលរដ្ឋ ដែល បាន រាយការណ៍ ព័ត៌មាន នៃ ការលក់ សាច់ សត្វព្រៃ នេះ ដល់ មន្ត្រី ជំនាញ ដើម្បី ចាត់វិធានការ ទាន់ពេល វេលា ដោយ លោក បាន ថ្លែងថា ៖ « ប្រជាពលរដ្ឋ ភាគច្រើន លើសលុប មាន ការយល់ដឹង ពី សារៈសំខាន់ នៃ សត្វព្រៃ សម្រាប់ ភពផែនដី និង ប្រព័ន្ធ អេកូឡូស៊ី និង បាន ស្រឡាញ់ សត្វព្រៃ ចូលរួម ការពារ និង អភិរក្ស សត្វព្រៃ និង បាន សហការ រាយការណ៍ ករណី ឃើញ មាន ការលក់ដូរ សាច់សត្វ ព្រៃ ខុសច្បាប់ » ។

ក្នុង កិច្ចខិតខំ ប្រឹងប្រែង ការពារ អភិរក្ស សត្វព្រៃ និង បណ្តុះ ស្មារតី ស្រឡាញ់ សត្វព្រៃ កាន់តែខ្លាំង នៅក្នុង ចំណោម សាធារណជន ក្រសួង បរិស្ថាន បាន ផ្តួចផ្តើម និង ដឹកនាំ យុទ្ធនាការ អន្ទាក់ សូន្យ នៅតាម បណ្តា ខេត្ត មួយចំនួន ដែល មាន តំបន់ការពារធម្មជាតិ ដើម្បី ផ្តល់ សុវត្ថិភាព ដល់ សត្វព្រៃ និង ជីវៈចម្រុះ ផ្សេងៗ ទៀត និង ផ្លាស់ប្តូរ ឥរិយាបថ បុគ្គល មួយចំនួន តូច ដែល និយម ហូប សាច់ សត្វព្រៃ មក បញ្ឈប់ ការហូប សាច់ សត្វព្រៃ និង កុំឱ្យ ពួកគាត់ ជឿថា សាច់ សត្វព្រៃ ជា ថ្នាំ ឬ ជា ថ្នាំ ប៉ូវ សុខភាព ។ ប៉ុន្តែ តាម ពិត គឺ ពោរពេញ ដោយ មេរោគ ដែល អាច ចម្លងជំងឺ និង ធ្វើឱ្យ យើង គ្រោះថ្នាក់ បាន ។ ឯកឧត្តម នេត្រ ភ ក្ត្រា ថ្លែង កោតសរសើរ ចំពោះ ប្រជាពលរដ្ឋ ខ្មែរ ដែល ស្រឡាញ់ សត្វព្រៃ និង ចូលរួម ការពារ និង អ ភ រិក្ស សត្វ ព្រៃ ឱ្យ គង់វង្ស ៕ ជឹម ទូច