កម្លាំងមន្ត្រីចម្រុះបរិស្ថានស្នាក់ការដើមចំបក់បង្ក្របរថយន្តសាំយ៉ុងកែច្នៃដឹកឈើ១គ្រឿង

ខេត្តមណ្ឌលគីរី៖ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញនៅតែធ្វើសកម្មភាពបន្តលួចដឹកអនុផលព្រៃឈើចេញពីដែនជម្រកភ្នំព្រិច នៅចំណុចភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា នៅវេលាម៉ោង៦ និង៤៨នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក សៀង រ៉ាវី នាយរងដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការបញ្ជាទៅកម្លាំងមន្ត្រីចម្រុះបរិស្ថានស្នាក់ការដើមចំបក់ ក៏ធ្វើការស្ទាក់បង្ក្រាបចាប់បានរថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿងភ្លាមៗតែម្តង។

ចំពោះរថយន្ត និងឈើដែលជាវត្ថុតាងដែលបង្ក្រាបបានខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅឯស្នាក់ការបរិស្ថានដើមចំបក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ផែង ផល្លិត (ហៅបូរ៉ា)