កម្ពុជាទទួលបានមេដាយសរុប២៨១ ក្នុងនោះមេដាយមាសចំនួន៨១មេដាយ ឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៤

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា កម្ពុជាឈរលេខរៀងទី៤ បន្ទាប់ពីវៀតណាម, ថៃ និងឥណ្ឌូនេស៊ី ដោយមានមេដាយសរុបចំនួន ២៨១គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង, មេដាយប្រាក់ចំនួន៧៤គ្រឿង និងមេដាយសំរិទ្ធចំនួន១២៦គ្រឿង៕