នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាប្រជុំបុណ្យ និងសមិទ្ធផលនានានៅវត្តគិរីស្រះស្រង់(ហៅវត្តភ្នំធនមន្ត)

ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឆ្លងសាលាប្រជុំបុណ្យ និងសមិទ្ធផលនានានៅវត្តនៅវត្តគិរីស្រះស្រង់(ហៅវត្តភ្នំធនមន្ត) ស្ថិតក្នុងភូមិសុភី ឃុំស្រែគយ ស្រុកស្អាង ខេត្តកណ្តាល។

នៅក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូអមដំណើរ លោក លោកស្រី ជាអភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពមន្ទីរជាវិញខេត្ត តាជី យាយជី រួមនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕