
សហរដ្ឋអាមេរិកមានមនុស្សជាង ៨៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៧២នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ December 7, 2021
វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៨,៣៨០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៧២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥០,១៤៨,៦៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨១០,២៤៦នាក់ និងជាសះស្បើយឡើងសរុប ៣៩.៦៧លាននាក់៕