បណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាពប្រៀបបានទៅនឹងខ្យល់អុកស៉ីសែន ដែលមានតម្លៃបំផុតសម្រាប់ជីវិត និងការរស់នៅរបស់មនុស្សគ្រប់រូប សូម កុំរង់ចាំដល់ពេលសន្តិភាពបាត់បង់ បានយើងឲ្យតម្លៃសន្តិភាពនោះ គឺត្រូវចងចាំពីគុណតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាសន្តិភាព ឱ្យបានជាដាច់ខាត។

តាមរយៈវីដេអូខ្លី ដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram ថ្លែងក្នុងកម្មវីធីសាធារណៈមួយនាពេលថ្មីៗនេះ លោកបណ្ឌិតបានលើកឡើងដូច្នេះថា «ពាក្យ អរគុណសន្តិភាព ប្រហែលជាយើងលឺ អ្នកខ្លះថាចង់ធុញណាស់ហើយ គេងទៅក៏យល់សុបិនដែរ តែពាក្យនេះសំខាន់ពេលណា គឺពេលដែលវាបាត់ សន្តិភាពដូចខ្យល់អុកស៉ីសែន យើងមើលមិនឃើញទេ តើក្រៅពីខ្លួនយើងអ្វីដែលមានតម្លៃជាងគេ ? អ្នកខ្លះថា រថយន្ត៥៧០ អ្នកខ្លះថាព្រះវិហារ ៣០ម៉ឺនដុល្លារ តែភ្លេចគិតអ្វីដែលកំពុងពឹងរាល់ពេលនោះ គឺខ្យល់អុកស៊ីសែន»៕