លោក Xi ជំ​រុញឱ្យ​ប្រទេស​អាស៊ី​កណ្តាល​រួមគ្នា​ប្រឆាំង​បដិវត្តន៍​ពណ៌​

ប៉េកាំង​៖ មេដឹកនាំ​ចិន​លោក Xi Jinping បាន​និយាយ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​ចិន កំពុង​អំពាវនាវ​ឱ្យ​អាស៊ី​កណ្តាល​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ និង​ការប៉ុនប៉ង ដើម្បី​ញុះញង់​បដិវត្តន៍​ពណ៌​។

លោក បាន​បន្ថែមថា វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវធ្វើ​សកម្មភាព​លើ​គំនិត​ផ្តួចផ្តើម​សន្តិសុខ​សកល ហើយ​ឈរ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំងនឹង​ការប៉ុនប៉ង​ពី​ខាងក្រៅ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ក្នុង​តំបន់ ឬ​ញុះញង់​ឱ្យមាន​បដិវត្តន៍​ពណ៌​។ យើង​គួរតែ​រក្សា​ការមិន​អត់ឱន​ចំពោះ​កងកម្លាំង​ទាំង ៣ នៃ​ភេរវកម្ម ការ​បំបែក​ខ្លួន និង​ជ្រុលនិយម ក៏ដូចជា​កិច្ចខិតខំ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។​

មេដឹកនាំ​ចិន​រូបនេះ ក៏បាន​ស្នើឱ្យ​ធ្វើការ​រួម​គ្នា ដើម្បី​ធានាថា​សហគមន៍​របស់​យើង​មាន​លក្ខណៈ​គ្មាន​ជម្លោះ និង​សន្តិភាព​យូរអង្វែង​។​​ លោក បន្តថា ប្រទេស​ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​បណ្តា​ប្រទេស​អាស៊ី​កណ្តាល​ពង្រឹង​ការពង្រឹង​សមត្ថភាព​លើ​ការអនុវត្ត​ច្បាប់ សន្តិសុខ និង​ការពារជាតិ​៕