នាយរងការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី១ មានជំងឺប្រចាំកាយទទួលបានអំណោយលើកទឹកចិត្តពីសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាពខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាយរងការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី១ កំពុងមានជំងឺប្រចាំកាយដោយសារលើសឈាម សម្រាកនៅ១កន្លែងទទួលបានអំណោយលើកទឹកចិត្តពីសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាពខេត្តស្ទឹងត្រែង ។

កាលពីរសៀលម៉ោង២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក ផឹក វិទ្យាវី ប្រធាន ស.ស.ប.ស. ខេត្ត បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំសមាគមខេត្ត-ក្រុង នាំយកអំណោយ និងចូលរួមផ្ទាល់ពីលោក ឃូ សេងហៀង ប្រធានកិត្តិយសសមាគមខេត្ត និង អ្នកស្រី លី ឆបួន ម្ចាស់សហគ្រាសផលិតទឹកកកក និងទឹកពិសាបរិសុទ្ធលីហ៊ាង ជូនដល់លោកវរសេនីយ៍ឯក ឈឹម ឆេន អាយុ៦០ឆ្នាំ តួនាទីជាអនុប្រធានការិយាល័យអភិវឌ្ឍន៍នៃយោធភូមិភាគទី១ ដែលលោកធ្លាក់ខ្លួនមានជំងឺដើរមិនរួចអស់រយៈពេល១ខែមកហើយ ។ អំណោយទាំងនោះរួមមាន៖ រទេះរុញពិការ១ – អង្ករមួយបាវស្មេីនឹង៥០គីឡូ – មី១កេស- ទឹកត្រី១យួរ- ទឹកសុីអុីវ១យួរ- ត្រីខកំប៉ុង១យួរ- តែ១កញ្ចប់- ស្ករស១គីឡូ- ខ្ទឹមស១គីឡូ- ទឹកពិសាបរិសុទ្ធ២០យួរ និងថវិកា២០ម៉ឺនរៀល។

ក្នុងឱកាសនោះលោក ឈឹម ឆេន បានថ្លែងអំណរគុណ ដល់សមាគមជាពិសេសលោកប្រធានសមាគម និងលោកប្រធានកិត្តិស ព្រមទាំងភរិយា ដែលបានផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លានេះ ។ ជាពិសេសលោកសូមសំដែងការដឹងគុណដល់ប្រមុខដឹកនាំរដ្ឋាភិបាលដែលផ្តល់ឱកាសឲ្យសមាគមបានរួមចំណែកក្នុងសង្គមនិងជួយចែករំលែកដល់ពលរដ្ឋគ្រប់រូបដែលកំពុងជួបការខ្វះខាត និងទុក្ខលំបាក ។

ជាចុងក្រោយ លោកមានប្រសាសន៍ថា ទោះលោកពិការក្តី តែទឹកចិត្តភក្តីភាពចំពោះប្រមុខថ្នាក់ដឹកនាំដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី៕