មីយ៉ាន់ម៉ា៖ អ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Mocha កើនដល់១៤៥នាក់

ណៃពិដោ៖  មីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្រោយការវាយប្រហារនៃព្យុះស៊ីក្លូន Mocha បានបន្តកើនដល់១៤៥នាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា ក្នុងចំណោមអ្នកដែលបានស្លាប់កំលុងការវាយប្រហារនៃព្យុះស៊ីក្លូន គឺមានជនមូស្លីមភាគតិចនេះ ចំនួន១១៧នាក់។

ព្យុះស៊ីក្លូនក៏មានឥទ្ធិពលខាងលើ បាននាំមកនូវការធ្លាក់ភ្លៀងខ្លាំងជោគជាំ រួមជាមួយកម្លាំងខ្យល់បក់ល្បឿនជិត ២០០គីឡូម៉ែត្រក្នុង​មួយម៉ោង នៅមីយ៉ាន់ម៉ានិងបង់ក្លាដែស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ រដ្ឋរ៉ាឃីន (Rakhine) របស់ប្រទេសមីយ៉ាន់ម៉ា ជាទីដែលជនជាតិរ៉ូហ៊ីងយ៉ា​រាប់សែននាក់រស់នៅ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕