
អភិបាលខេត្តក្រចេះអញ្ជេីញបន្តសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិអូរតាណឹង ក្នុងស្រុកសំបូរ
ខេត្តក្រចេះ ៖ ដោយមានការយកចិត្តទុកដាក់ពីជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នារសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈភិបាលខេត្តក្រចេះបានបន្តអញ្ជេីញចុះសំណេះសំណាល និងសួរសុខទុក្ខ និងពាំនាំនូវសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនប្រជាពលរដ្ឋនិង លោក តា លោកយាយ ចាស់ជរា នៅភូមិអូរតាណឹង ស្ថិតក្នុងស្រុកសំបូរ ដែលមានជីវភាពខ្វះខាត។
ក្នុងពិធីនេះដែរ ដោយមានការអញ្ជេីញអមដំណេីរពីសំណាក់ ឯកឧត្តមស្នងការនគរបាលខេត្តលោក លោកស្រីជាអភិបាល ស្រុក លោក លោក ស្រីប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត រួមនិងលោក មេភូមិ លោក ចៅសង្កាត់រួមនិងប្រពលរដ្ឋជាច្រេីននាក់ផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជេីញមក សូមមានការប្រុង ប្រយ័ត្ននិងថែទាំសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះរដូវនេះជារដូវត្រជាក់ផង និងមានជម្ងឺកូវីដ-19 មកជ្រៀតជ្រែកផងនោះ ហេីយនិងអាចប៉ះពាល់ ចំពោះលោកតា លោក យាយ បងប្អូន ដោយប្រការណាមួយ ដែលយេីងនឹកស្មានមិនដល់ ការឆ្លងនៃជម្ងឺមួយនេះ ។ ដូចនេះ សូមបងប្អូនលោក តា លោកយា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺឆ្លង កូវីដ-១៩ និងជំងឺបម្លែងថ្មីត្រូវពាក់ម៉ាស និងរក្សាគម្លាត ធ្វេីអនាម័យឲ្យបានហ្មត់ចត់ លាងដៃ និងសាប៊ូ , អាល់កុល ឫជែលឲ្យបានជាប្រចាំ ជាពិសេស ចូលរួមអនុវត្តន៏ នូវគោលការណ៏របស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវយេីងមិនមានហានិភ័យសម្រាប់ខ្លួនយេីង ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានធ្វេីការចែកជូនប្រជាពលរដ្ឋនូវភូមិអូរតាណឹងនេះសម្រាប់លោកយាយ លោកតាចំនួន៥០នាក់ ក្នុងនោះម្នាក់ៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេស ជែលលាងដៃ១ដប អាវរងា០១ និងថវិកា ចំនួន៥០.០០០រៀលផងដែរ ៕ ដោយ ៖ ស៊ាន ចន្ទ័ដា