
Hun Sen Cup ថ្នាក់ខេត្ត រកឃើញក្រុមខ្លាំង៤ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ
ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី១៥ ឆ្នាំ២០២១ បានរកឃើញក្រុមខ្លាំង៤ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះរួមមាន៖ ស.ស.យ.ក ខេត្តបាត់ដំបង មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ និង កោះកុងអេហ្វស៊ី។
មុនឡើងមកដល់វគ្គនេះ ស.ស.យ.ក ខេត្តបាត់ដំបង បានយកឈ្នះ ខេត្តកណ្ដាល ដោយលទ្ធផល ៧-១ ខណៈមន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ យកឈ្នះភ្នំពេញហ្គាឡាក់ស៊ី ២-០។ ចំណែក ខេត្តបន្ទាយមានជ័យ បានយកឈ្នះលើសៀមរាបអេហ្វស៊ី ១-០ និង កោះកុងអេហ្វស៊ី បានបំបាក់ក្រុមមន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង យ៉ាងចាស់ដៃដោយលទ្ធផល ៩-១។
ដោយឡែកសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានខាងលើយើងនឹងជម្រាបជូននៅពេលក្រោយ៕