អធិការរងស្រុកកូនមុំ លោក អ៊ិត សឿង ត្រូវបានផ្អាកការងារជាបណ្ណោះអាសន្ន ពាក់ព័ន្ធករណីលួចបើកសង្វៀនមាន់ជល់ល្មើសច្បាប់
ខេត្តរតនគិរី ៖ លោក អ៊ិត សឿង អធិការរងស្រុកកូនមុំត្រូវបានស្នងការនគរបាលខេត្តរតនគិរីចេញ លិខិតបង្គាប់ការផ្អាកការងារ និងតួនាទីជាអធិការរងជាបណ្ណោះអាសន្ន ពាក់ព័ន្ធករណីលួចបើកបទល្មើសសង្វៀនមាន់ នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅ ចំណុចភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
យោងតាម លិខិត បង្គាប់ការ របស់ ស្នងការ ខេត្ត រតនគិរី លេខ ៨៥០/២៣ ល . ប . ក ចុះ ថ្ងៃ ទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣ បញ្ជាក់ថា ៖
១- ត្រូវបាន ផ្អាក ការងា រ បណ្ណោះអាសន្ន ចំពោះ លោក វរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ ៥៧០០ អធិការរង នៃ អធិការ រដ្ឋា ន នគរបាល ស្រុក កូន មុំ ។ មូលហេតុ ប្រព្រឹត្ត ខុស ទៅ និង វិនយ័ របស់ កម្លាំងន គរបាល ជាតិ ។
២- លោក វរសេនីយ៍ត្រី អ៊ិត សឿង ត្រូវ មក បង្ហាញខ្លួន រៀង រាល់ ម៉ោង ធ្វើការ នៅ ការរិយាល័យ បុគ្គលិក ដើម្បី រងចាំ ចង្អុល ណែនាំ របស់ នាយកដ្ឋាន បុគ្គលិក ។
៣- លោក អ៊ិត សឿង ត្រូវ គោរព និង អនុវត្ត តាម លិខិត បង្គ ប់ការនេះ ចាប់ពី ថ្ងៃ ចុះហត្ថលេខា នេះ តទៅ ។
គួរបញ្ជាក់ ថា មន្ត្រីនគរបាល ឈ្មោះ អ៊ិត សឿង រូបនេះ បាន ប្រព្រឹត្ត ខុស ពី បទបញ្ជា ផ្ទៃក្នុង របស់ កម្លាំង នគរបា ល ជាតិ យ៉ាង ធ្ងន់ធ្ងូ ។
ករណី លួច បើក សង្វៀន មាន់ ជល់ នេះ ដោយ រដ្ឋាភិបាល កំពុងតែ រឹតបន្តឹង ពាក់ព័ន្ធ ករណី ភូមិ – ឃុំ មាន សុ វត្ថ ភាព មន្ត្រីនគរបាល រូបនេះ មិន បាន ជួយ ការពារ សុ វត្ថ ភាព ជូន ប្រជាពលរដ្ឋ បែ ជា លួច ប្រព្រឹត្ត បទល្មើស ជល់ មាន់ ដោយ ខ្លួនឯង ទៅវិញ ៕