កម្ពុជា នឹងផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមការឲ្យពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះ រួមទាំងស៊ីរ៉ាងសម្រាប់ចាក់វ៉ាក់សាំង១លានដើមដែរនោះ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះទៅប្រគល់ជូនមីយ៉ាន់ម៉ា នៅ ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
មីយ៉ាន់ម៉ាជាប្រទេសស្ថិតនៅលេខ៧ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលមានចំនួនអ្នកឆ្លងខ្ពស់។ ក្រៅពីផ្តល់ទៅមីយ៉ាម៉ា កម្ពុជាក៏បានផ្តល់វ៉ាក់សាំងទៅដល់ប្រទេសសមាជិកមួយចំនួនទៀតដូចជាប្រទេសឡាវ វៀតណាម និងទីម័រលេស្តេជាដើម។
កាលពីខែមករា ឆ្នាំ២០២២ សម្តេចតេជោបានប្រគល់ជំនួយជូនមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង ។
សូមជម្រាបថា នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕