Update៖ ករណីលិចកប៉ាល់នេសាទចិន ក្នុងមហាសមុទ្រឥណ្ឌា គ្មានអ្នករស់រានមានជីវិតទេ

ប៉េកាំង៖ ក្រសួងដឹកជញ្ជូនរបស់ប្រទេសចិនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា គ្មានអ្នកនៅរស់រានមានជីវិតត្រូវបានរកឃើញ ក្នុងអំឡុងពេលមួយសប្តាហ៍ក្នុងការស្វែងរកសមាជិកនាវិកចំនួន៣៩នាក់នៅលើកប៉ាល់នេសាទរបស់ចិន ដែលបានលិចនៅកណ្តាលមហាសមុទ្រឥណ្ឌាទេ ហើយមកទល់ពេលនេះមានសាកសព ៧នាក់ត្រូវបានគេរកឃើញ។

នៅលើនាវាដែលលិចនោះមានសមាជិកនាវិក ៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៧នាក់ ឥណ្ឌូនេស៊ី ១៧នាក់ និងនាវិកហ្វីលីពីន ៥នាក់។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ​ថ្ងៃ​ទី​១៦ ឧសភា។

ការស្វែងរកទ្រង់ទ្រាយធំបានគ្របដណ្តប់តំបន់ដែលអាចកើតមាននៃការរសាត់របស់ជនរងគ្រោះ។ នៅម៉ោង ៣ទៀបភ្លឺថ្ងៃអង្គារ មួយសប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុ ការស្វែងរកទ្រង់ទ្រាយធំបានចាប់ផ្តើមធ្លាក់ចុះទៅជាការស្វែងរកខ្នាតតូច ៤៨ម៉ោង៕