សម្ដេចតេជោនឹងចំណាយពេល១៨ថ្ងៃ ដើម្បីជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេច នឹងចំណាយពេលចំនួន ១៨ ថ្ងៃ ដើម្បីជួបជាមួយ បងប្អូនកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ ។

សម្តេចតេជោ បានថ្លែងអរគុណ ក្នុងការអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ព្រម​ទាំងចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័​ភូមិន្ទ វិចិត្រសិល្បៈ ចំនួន ៨៨៨ នាក់។

បើតាមសម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបម្តងៗ អាចមានកម្មករ កម្មការិនី និងនិយោជិត មិនតិចជាង ១៥.០០០ នាក់ នោះទេ៕