សម្តេចតេជោ អំពាវនាវគណៈសង្ឃកុំតិះដៀលតាមបណ្តាញសង្គម ហើយត្រូវស្រុះស្រួលគ្នា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការហួសចិត្តចំពោះលេខាធិការដ្ឋានគណៈសង្ឃនាយកដែលបានរិះគន់ដល់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃកម្ពុជា។
ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា៖ «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គេលខាធិការគណៈសង្ឃនាយក ចេញសេចក្ដីប្រកាសមួយទៅទតិះតៀន សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះអើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្ដេចហើយសម្ដេចព្រះអង្គអាចហៅគ្នាមកនិយាយបានទេ?»។
សម្តេចតេជោ បានលើកឡើងថា ជម្លោះរវាងសម្តេចសង្ឃទាំងទ្វេ គឺសម្តេចតេជោមិនចង់ចូលខ្លួនសម្របសម្រួលនោះទេ គឺសម្តេចអង្វរដល់សម្តេចសង្ឃអធ្យាស្រ័យ និងស្រុះស្រួលគ្នាដោយសន្តិវិធី ហើយសម្តេចតេជោ បានណែនាំកុំឱ្យមានការរិះគន់គ្នាតាមបណ្តោញសង្គមហ្វេសប៊ុក។
សម្តេចថ្លែងថា៖ «ទើបនិយាយពីសុខដុមនីយកម្មសាសនា នេះជាជម្លោះធម្មយុត្ត និងមហានិកាយ ប៉ុន្តែមហានិកាយទាស់គ្នា រួចហើយបញ្ចេញតាមហ្វេសប៊ុក»៕