សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យឆ្លាក់រូបពុទ្ធបដិមាឱ្យត្រូវទម្រង់ដើម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យជាងចម្លាក់ឆ្លាក់រូបពុទ្ធបដិមាឱ្យត្រូវខ្នាតទម្រង់ដើម ពោលមិនត្រូវធ្វើឱ្យខុសទ្រង់ទ្រាយដើមនោះទេ។
ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោបានពោលដូច្នេះថា៖ «ខ្ញុំសូមក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងអង្វរកធ្វើយ៉ាងម៉េច ការចាក់រូបពុទ្ធបដិមាត្រូវឱ្យត្រូវខ្នាត ខ្ញុំស្តាយខំធ្វើព្រះវិហារអស់លុយមិនចេះតិច ស្រាប់តែចាក់ព្រះមុខក្រញៅ ទៅថ្វាយបង្គំម្តងមើលតែមុខព្រះមុខក្រញៅដាក់ហ្មង»។
សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចេញថ្លៃសម្រាប់និស្សិតដែលសិក្សាជំនាញមរតកដូនតាដែលបន្សល់ទុកពីដូនតាជំនាន់មុន។ ទន្ទឹមនោះ សម្តេចបានណែនាំឱ្យក្រសួងវប្បធម៌ ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដទៃទៀតធ្វើការបណ្តុះបណ្តាលជំនាញមរតកដូនតាដល់យុវជនចំនួន ១លាន ៥សែននាក់៕