ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរសម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ ខួប៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ
ថ្ងៃចេញផ្សាយៈ ខែឧសភា 25, 2023
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ខួប៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ ២៥.០៥.១៩៤៣- ២៥.០៥.២០២៣ សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងក្រុមគ្រួសារ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយ៉ឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕