ប្រធានគណៈកម្មាធិការអូឡាំពិកបារាំងលាលែងពីតំណែង

ប៉ារីស ៖ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​បារាំង (CNOSF) លោកស្រី Brigitte Henriques បាន​លាលែង​ពី​តំណែង មិន​ដល់​មួយឆ្នាំ​នោះទេ មុនពេល​ព្រឹត្តិការណ៍ Paris 2024 Summer Games មកដល់​។

CNOSF បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​នៅក្នុង​ពិធី​បើក​សន្និបាត​ទូទៅ CNOSF ដែល​បាន​ធ្វើឡើង​នៅថ្ងៃនេះ នៅឯ Maison du Sport Français, លោកស្រី Brigitte Henriques បានប្រកាស​ការសម្រេច​ចិត្ត​របស់​លោកស្រី ក្នុងការ​លាលែង​ចេញពី​តំណែង ជា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក និង​កីឡា​បារាំង​»​។

​ព្រឹត្តិការណ៍ Paris 2024 Olympics នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤​។ លោកស្រី Henriques បាន​វិលត្រឡប់​ចូល​បំពេញ​តួនាទី​របស់លោក​ស្រី​វិញ កាលពី​ខែធ្នូ ឆ្នាំមុន បន្ទាប់ពី​ឈប់សម្រាក ២​ខែ ដោយសារ​មាន​ជំងឺ​៕