
ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី អ្នកស្លាប់កើនឡើងដល់៣៤នាក់ ខណៈ១៧នាក់បន្តបាត់ខ្លួន
ហ្សាការតា ៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានរាយការណ៍ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារការផ្ទុះភ្នំភ្លើងនៅលើកោះជ្វា បានកើនឡើងដល់ ៣៤ នាក់ហើយ បន្ទាប់ពីអ្នកជួយសង្គ្រោះបានទៅដល់តំបន់មួយចំនួនបន្ថែមទៀត ខណដែលមនុស្ស ១៧ នាក់នៅតែបន្តបាត់ខ្លួន។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី លោក Abdul Muhari បានឲ្យដឹងថា មនុស្សប្រហែល ៣,៧០០ ត្រូវបានជម្លៀសចេញពីតំបន់នោះភ្លាមៗ។ ទន្ទឹមនោះ អាជ្ញាធរ បានរាយការណ៍ថា យ៉ាងហោចណាស់ផ្ទះចំនួន ៣,០០០ ខ្នងត្រូវបានខូចខាត និងមនុស្ស ១៦៩ នាក់បានរងរបួសដោយការផ្ទុះភ្នំភ្លើង Semeru ក្នុងខេត្ត East Java ។
សូមបញ្ជាក់ថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនេះ បានកើតឡើង ក្នុងខេត្តជ្វាភាគខាងកើត ប្រទេសឥណ្ឌូនេស៊ី គឺភ្នំភ្លើង Semeru ៕