សម្តេចតេជោ៖ រដ្ឋនឹងចាប់អនុវត្តន៍គោលនយោបាយថ្មីសម្រាប់ស្ត្រីមានផ្ទៃពោះ ចាប់ពីខែសីហាទៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ចាប់ពីខែសីហាទៅគោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះនិងឆ្លងទន្លេគឺត្រូវផ្លាស់ប្ដូរ។ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាលផងដែរ។

សម្ដេចតេជោលើកឡើងបែបនេះក្នុងពិធីជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ធ្វើបានលើកឡើងថា ចាប់ពីខែសីហាទៅការអនុវត្តចំពោះស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះម្ដងនៅមណ្ឌលសុខភាពនិងទទួលបានប្រាក់ឧបត្ថម្ភប្រាំបីម៉ឺនរៀល ខណៈការឆ្លងទន្លេនិងទទួលបានចំនួន ៤០ម៉ឺនរៀលនិងការថែទាំក្រោយឆ្លងទន្លេការពិនិត្យសុខភាពម្ដងនៅមណ្ឌលសុខភាពនិងទទួលបាន ៨ម៉ឺនរៀលបន្ថែមផងដែរ។

សម្ដេចថា៖ «ឥឡូវនេះគឺអនុវត្តនូវគោលការណ៍ចាស់ក៏ប៉ុន្តែចាប់ពីខែ៨ទៅគឺត្រូវអនុវត្តគោលការណ៍ថ្មីនេះ»។

សម្រេចតេជោបានលើកឡើងថា នយោបាយនេះគឺត្រូវអនុវត្តចាប់ពីស្ត្រីដែលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ដោយថារដ្ឋនិងចំណាយថវិកាអស់ប្រមាណ២លាន៥សែនរៀល។ សម្ដេចលើកឡើងទៀតថា បើទោះបីជាថវិកាប៉ុណ្ណេះនៅតិចតួច ក៏ប៉ុន្តែវាជាការចូលរួមចំណែកដល់អាហាររូបត្ថម្ភដល់ស្ត្រីដែលឆ្លងទន្លេក៏ដូចជាកូនដែលកើតផងដែរ៕