អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រធាន​ក្រុមហ៊ុន Wagner Group នៅក្នុង​ប្រទេស​ម៉ាលី​

បរទេស៖ តាម​សារពត៌មាន A news បាន​រាយការណ៍​ថា ក្រសួង​រតនាគារ​អាមេរិក​បានប្រកាស​ពី​ការដាក់ទណ្ឌកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដើម្បី​ប្រឆាំងនឹង​មេដឹកនាំ​ក្រុម​យោធា​ស៊ីឈ្នួល Wagner របស់​រុស្ស៊ី​នៅ​ប្រទេស​ម៉ាលី​។​

នាយកដ្ឋាន​នៃ​រតន​គារ​នេះ​បាន​លើកទ្បើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទណ្ឌកម្ម​នេះ​កំណត់​គោលដៅ​ទៅលើ Ivan Alexandrovic Maslov ហើយ​និង​សំដៅលើ​មុខសញ្ញា​ដែល​មិនបាន​បង្ហាញ​ដែលថា បុគ្គលិក​របស់គាត់​កំពុង​ធ្វើ​សកម្មភាព​ទិញ​មីន យន្តហោះ​គ្មាន​មនុស្ស​បើក និង​ប្រព័ន្ធ​សព្វាវុធ​ផ្សេងៗ​ពី​អ្នកផ្គត់ផ្គង់​បរទេស​ដើម្បី​បញ្ជូន​កងកម្លាំង​ពួកគេ​ទៅឱ្យ​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

ផ្តើម​ពី​នោះ​ក៏ មានការ​ចង្អុលបង្ហាញ​ថា វិមាន​ក្រឹម​ឡាំង​កំពុង​ព្យាយាម​ប្រើ​ប្រទេស​អាហ្វ្រិក​ខាងលិច​ជា​ស្ថានីយ​ផ្លូវ​សម្រាប់​ការដឹកជញ្ជូន​សព្វាវុធ​ទៅ​កងកម្លាំង​រុស្ស៊ី​ក្នុងប្រទេស​អឺរ៉ុប​ខាងកើត​ផងដែរ​។​

សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា Wagner Group ប្រហែលជា​កំពុង​ព្យាយាម​បិទបាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​ទទួលបាន​សម្ភា​រៈ​យោធា​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន រួមទាំង​ការធ្វើការ​តាមរយៈ​ប្រទេស​ម៉ាលី និង​ប្រទេស​ដទៃទៀត​ដែល​ខ្លួន​មាន​មូលដ្ឋាន​នៅ​ទីនោះ​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​បានចេញ​មុខ​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ណាមួយ​ក្នុង​ការជួយ​ដល់​ប្រទេស​រុស្ស៊ី​តាមរយៈ​ក្រុមហ៊ុន Wagner Group នេះ​។

ការដាក់ទណ្ឌកម្ម​នោះ​ក៏​កំណត់​អត្តសញ្ញាណ និង​រំខាន​ដល់​ប្រតិបត្តិ​ការសំខាន់​មួយ​ពី​ការគាំទ្រ​សកម្មភាព​សកល​របស់ Wagner Group ចំពោះ​រុស្ស៊ី នេះ​បើ​យោងតាម​អនុ​លេខា​រតនាគារ​សម្រាប់​ភេរវកម្ម និង​ស៊ើបការណ៍​ហិរញ្ញវត្ថុ Brian E. Nelson ដែល​ត្រូវបាន​ដកស្រង់​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​។​

លោក​ថែមទាំង​គំរាមថា វត្តមាន​របស់​ក្រុម Wagner Group នៅលើ​ទ្វីបអាហ្វ្រិក គឺជា​កម្លាំង​អស្ថិរភាព​សម្រាប់​ប្រទេស​ណាមួយ ដែល​អនុញ្ញាតឱ្យ​មានកា​រដាក់​ពង្រាយ​ធនធាន​របស់​ក្រុម​នេះ​ទៅក្នុង​ទឹកដី​អធិបតេយ្យភាព​របស់​ពួកគេ​។​

គួររម្លឹកថា ក្រុម Wagner បាន​ជ្រៀត​ជ្រែកចូល និង​បង្ក​អស្ថិរភាព​ដល់​ប្រទេស​នានា​ក្នុង​ទ្វីបអាហ្វ្រិក ដោយ​ប្រព្រឹត្ត​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ទូលំទូលាយ និង​ការផ្តល់​នូវ​ធនធានធម្មជាតិ​សមស្រប​ថែមទៀត​។ ក្រុម​នេះ​ក៏​ចូលរួម​នៅក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង​នៅ​ជុំវិញ​ពិភពលោក និង​ជា​អ្នកគាំទ្រ​ដ៏​សំខាន់​នៃ​សង្គ្រាម​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន លើ​អ៊ុយ​ក្រែ​ន​ផងដែរ​៕