រុស្ស៊ី បង្ហាញ​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​អ៊ុយ​ក្រែ​ន​

មូ​ស្គូ​៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Mikhail Galuzin បាន​និយាយ នៅក្នុង​បទសម្ភាសន៍​មួយ​ចេញផ្សាយ កាលពី​ថ្ងៃ​សៅរ៍​ថា ជម្លោះ​អ៊ុយ​ក្រែ​ន អាច​ត្រូវបាន​ដោះស្រាយ ប្រសិនបើ​ក្រុង​គៀវ ប្តេជ្ញា​ឡើងវិញ​នូវ​ស្ថានភាព​អព្យាក្រឹត​របស់ខ្លួន និង​ទទួលស្គាល់​ការពិត​នៃ​ទឹកដី​ថ្មី ហើយ​ប្រកាស​ភាសា​រុស្សី ជា​ភាសា​រដ្ឋ​។

​ថ្លែង​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន TASS អ្នកការទូត​រូបនេះ បាន​លើកឡើងថា ទីក្រុង​មូ​ស្គូ ជឿជាក់ថា ដំណោះស្រាយ​សន្តិភាព​នឹង​អាចធ្វើ​ទៅបាន លុះត្រាតែ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន បញ្ឈប់​អរិភាព ហើយ​ការដឹកជញ្ជូន​អាវុធ​របស់លោក​ខាងលិច​ត្រូវបាន​បញ្ឈប់​។​

លោក ក៏បាន​សង្កត់ធ្ងន់ថា ដើម្បី​សម្រេចបាន​នូវ​សន្តិភាព​យូរអង្វែង អ៊ុយ​ក្រែ​ន ត្រូវតែ​ត្រឡប់​ទៅរក​ស្ថានភាព​អព្យាក្រឹត​មិន​ចូលបក្ស​សម្ព័ន្ធ និង​បដិសេធ​មិន​ចូលរួម​ជាមួយ​ណា​តូ និង​សហភាព​អឺរ៉ុប ដោយ​បន្ថែមថា ក្រុង​គៀវ គួរតែ​ទទួលស្គាល់​ការពិត​នៃ​ដែនដី​ថ្មី​៕