ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់, ជាសះស្បើយ១៣នាក់, ស្លាប់៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់, អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៤នាក់ (ក្នុងនោះ២នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០, ៣០០ ជាសះស្បើយសរុបចំនួន១១៦, ៦៥៥ និងស្លាប់សរុបចំនួន ២, ៩៧១៕