សម្តេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន អញ្ជេីញកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធនានាក្នុងវត្តមហាកំផែងរាជកំពូលពេជ្រ ក្នុងស្រុកព្រែកប្រសព្វ 

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃចន្ទ ១០កេីត ខែជេស្ឋ បញ្ចស័ក   ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ សម្តេច កិត្តិ សង្ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា  ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជេីញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពីធីកាត់ឫសសីមានិង សម្ពោធឆ្លង សមិទ្ធផលនានាក្នុងវត្តមហាកំផែងរាជកំពូលពេជ្រ ហៅ « វត្តកំពែងក្នុង » ស្ថិតក្នុងទឹកដីភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ  ។

ពិធីនេះ មានអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម ពេជ្រ ប៊ុនធិនទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកម្មពិសេស នៃរាជរដ្ឋាភិបាលកម្ពុជា , ឯកឧត្តម យ៉ង់ សែម សមាជិកព្រឹទ្ធសភា និង ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម លោក ជំទាវ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ  ព្រមទាំង ឯកឧត្តម លោក ជំទាវ សាមាជិកក្រមប្រឹក្សាក្នុងខេត្តក្រចេះ  និងឯកឧត្តម លោក ជំទាវ ជាអភិបាលរង នៃគណៈអភិបាលខេត្ត រួមនិង លោក លោកស្រី មេបញ្ជាការ មេបញ្ជារងនៃកងកម្លាំងទាំងបីប្រភេទ, លោក លោកស្រី អភិបាល  អភិបាលរង ស្រុក ក្រុងទាំង ៧ ក្នុងខេត្ត, លោក លោក ស្រី  នាយក  នាយករង រដ្ឋបាល សាលាខេត្ត ,ប្រធាន  អនុប្រធាន មន្ទីរជំវិញខេត្ត និងលោក តាលោកយាយ ពុទ្ធបរិស័ទចំណុះជេីងវត្ត ព្រមទាំងប្រជាពលរដ្ឋ ជាង១.៧០០នាក់  ។

ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្ត អញ្ជេីញធ្វេីគារវៈកិច្ចស្វាគមន៏ និងគោរពជូនរបាយការណ៏ សង្ខេបជូនចំពោះ សម្តេច កិត្តិសង្ហបណ្ឌិត ម៉ែន សំអន  ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទំនាក់ ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងជូនអង្គពិធីទាំងមូលផងដែរ។ ឯកឧត្តម មានប្រសាសន៏ថា ខេត្តក្រចេះ ជាខេត្តមួយស្ថិតនៅប៉ែកឥសាននៃប្រទេស ដែលមានចម្ងាយពីរាជធានីភ្នំពេញ ៣៤០គីឡូម៉ែត្រ ហេីយមានផ្ទៃដី ១១.០៩១ គីឡូម៉ែត្រការ៉េ ចែកចេញជា៤៨ ឃុំ  សង្កាត់ ស្មេី ៣២៧ ភូមិ ។

ឯកឧត្តម បន្តថា ខេត្តក្រចេះមានក្រុមហ៊ុន និងរោងចក្រកែច្នៃផលិតផលកសិកម្ម ចំនួន ៣ កន្លែង ក្នុងនោះ រោងចក្រផលិតស្ក សរ ១ កន្លែង និងរោងចក្រដំឡូងមី ២ កន្លែង ទន្ទឹមនិងនេះ ខេត្តមានសេដ្ឋកិច្ចពិសេស មួយកន្លែង លេីផ្ទៃដី ៨១៧ហ.ត បច្ចុប្បន្ន បន្តសាងសង់  ស្ថិតនៅស្រុកស្នួល  ។ក្រោម ការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេច តេជោសែន បានដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍន៏រីកចម្រេីន លេីគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបប្រវ័ន្ត  ក្រោមនយោបាយ ឈ្នះ ឈ្នះ  ។

ឯកឧត្តម មានប្រសាសន៏ ថ្លែង អំណរ អរគុណ ចំពោះ សម្តច កិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានអញ្ជេីញមក ជាអធិបតី លេីទឹកដីខេត្តក្រចេះ ជាលេីកទីពីរ  លេីកទី១ គឺមេសា អញ្ជេីញ ក្នុងពីធីបេីកការរដ្ឋានកែលំអរផ្លូវ ( ពីរង្វង់មូលព្រាបស ក្រងក្រចេះ ទៅស្រុកសំបូរ ) ហេីយនិងពីរង្វង់មូលព្រាប ស ទៅខ្លាស្ទុះ ស្ថិតក្នុងក្រុងក្រចេះ ហេីយ និងឱកាស នៅខែឧសភា ឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានេះ សម្តេច កិត្តីសង្ហបណ្ឌិត ម៉ែន សំអន មានប្រសាសន៏ សំណេះសំណាល និងអរគុណ ដល់ព្រះសង្ឃ និង សៀក ឡេង និងលោក ស្រីជាភរិយា ជាអ្នកផ្តួយផ្តេីមនិងកសាងវត្តនេះ និងព្រមទាំង អាជ្ញាគ្រប់លំដាប់ថ្នាក់ដែលជួយជ្រុំជ្រែងនូវសមិទ្ធផលទាំងអស់នេះ ព្រមទាំងលោកយាយ លោកតា ពុក ម៉ែ បងប្អូនដែលបានចូលរួមកសាង។ សម្តេច កិត្តិសង្ហបណ្ឌិត ម៉ែនសំ អន បញ្ជាក់ផងដែរ វត្តកសាងអស់ទឹកប្រាក់ សរុបចំនួន មួយលានមួយមុឹនប្រាំបីពាន់ប្រាំបួនរយដប់មួយដុល្លា សហរដ្ឋអាមេរិក (១.០១៨.៩១១$) ។

ក្នុងនាឱកាសនោះសម្តេច និងសូម អំពាវនាវ ដល់ពុក ម៉ែបងប្អូននិង ក្មួយៗ យុវវៃដែលត្រូវទៅបោះ ឆ្នោតសូម អញ្ជេីញ និងទៅបោះកុំអខានលេីយ ជូនគណបក្សប្រជាជន ដែលមានសម្តេច តេជោ សែន ឈរ ឈ្មោះជានាយករដ្ឋមន្រ្តី អណត្តិថ្មីទី ៧  ។ លេីសពីនេះ បានប្រកាសម្តងទៀតថា៖  សូម ពុក ម៉ែ បងប្អូន ដែលមិនទាន់ចាក់វ៉ាក់ និងចាក់មិនទាន់គ្រប់ដូស សូមអញ្ជេីញទៅចាក់ឱ្យបានគ្រប់ដូស ដេីម្បីការពារ និងបង្កេីនធាតុសមនៅក្នុងច្លួនយេីងឱ្យបានល្អ ជៀសវាង កុំឱ្យជំម្ងឺកូវីដ.19វិលមកសាជាថ្មី នៅមូលដ្ឋានយេីង ។

ដេីម្បីរួមចំែណកបុណ្យ សម្តេច កិត្តិ សង្ហបណ្ឌិត ម៉ែន សំអន ប្រគេន ថវិកា ដល់ព្រះសង្ឃចំនួន ៥.០០០.០០០រៀល ( ៥ លានរៀល ) ឯកឧត្តម ព្រុំ សុខា ១០ លានរៀល  ឯកឧត្តម វ៉ា ថននិង លោក ជំទាវ ១.០០០ $ , ឯកឧត្តម បោង បុប្ផារិទ្ធ និង លោក ជំទាវ ៣០០ដុល្លារ៕ ដោយ ៖ស៊ាន ច័ន្ទដា