ផ្សព្វផ្សាយច្បាប់ស្តីពី “ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ធមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី”ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត”ជូនដល់អាជ្ញាធរសារធារណៈពាក់ព័ន្ធក្នុងការគ្រប់គ្រងល្បែងនៅតាមមូលដ្ឋានរបស់ខ្លួន។

ពិធីនេះរៀបចំធ្វើនៅឯសណ្ឋាគារ Reffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានការចូលរួមពី អាជ្ញាធរសាធារណៈពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពី”ការគ្រប់គ្រងល្បែង និងលិខិតបទដ្ឋានគតិយុត្ត” ពាក់ព័ន្ធនិងល្បែងពាណិជ្ជកម្មកម្ពុជា៕