ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថាន

ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៣។ ពិធីនេះរៀបចំឡើងនាថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលាខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍  និងបានណែនាំដល់រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម  ៖

១ . ត្រូវចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋជាប្រចាំក្នុងការទុកដាក់សំរាមឱ្យបានល្អប្រសើរ កុំឱ្យមានការចាក់ឬបោះចោលតាមទីសាធារណៈយ៉ាងអាណាធិបតេយ្យ ដែលធ្វើប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

២. ត្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។

៣. រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តកៀរគរប្រជាពលរដ្ឋ ឱ្យចូលរួមសហការក្នុងការផ្សព្វផ្សាយ អប់រំបរិស្ថាន ដើម្បីជំរុញចលនា “សហគមន៍ស្អាត និងបៃតង” ។

៤. ជាពិសេសរៀបចំបង្កើតឱ្យមានសួនច្បារ ឬឧទ្យានសាធារណៈសម្រាប់ប្រជាពលរដ្ឋ  ហាត់ប្រាណ និងលំហែរកំសាន្ត ក្នុងគោលដៅលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

សូមធ្វើការប្តេជ្ញាឲ្យខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕