
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន៤.២០៣ករណីទៀត និងស្លាប់៤៩នាក់
ថ្ងៃចេញផ្សាយៈ ខែធ្នូ 9, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួន៤.២០៣ករណីបន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន៤៩នាក់ទៀត ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃគូសបញ្ជាក់ថា ដោយឡែកកាលពីថ្ងៃពុធម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន ៧,៩៣៩នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងកូវីដ១៩ចំនួន ២,១៥៦,៥៨៧ ករណី ក្នុងនោះជាសះស្បើយមានចំនួន ២,០៧៥,០៨៨នាក់។ ចំណែកចំនួនអ្នកស្លាប់មាន២០,៩៩០នាក់ក្នុងអំឡុងពេលរលកទី៣ និង ២១,០៨៤នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕