សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧០៩ករណី និងស្លាប់០៣នាក់បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃពុធ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៧០៩រណីបន្ថែមទៀត nigអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៣នាក់ទៀតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃពុធគឺមានការធ្លាក់ចុះបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ ដែលមានចំនួន៧១៥ករណី។

សូមជម្រាបថា ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៧១,២៩៧ករណី និងអ្នកស្លាប់ទូទាំងប្រទេសកើនដល់៧៧៤នាក់៕