
គ្រូកម្ពុជា ៖ ទោះបីជាប៉ះប្រេស៊ីល ក៏យើងនៅតែលេងគ្រប់គ្រងបាល់ និងប្រជែងយកបាល់ដែរ
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមឥណ្ឌូនេស៊ី នៃការប្រកួតទី២ របស់ខ្លួនក្នុងពូល B នៃព្រឹត្តិការណ៍ AFF Suzuki cup 2020 នៅវេលាម៉ោង៧ និង៣០នាទីយប់នៅកម្ពុជា។
ជុំវិញការប្រកួតនេះ លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឆ្លើយតបទៅគ្រូបង្វឹកឥណ្ឌូនេស៊ីវិញថា យើងចង់គ្រប់គ្រងការលេងទល់នឹងក្រុមណាក៏ដោយដែលយើងជួបសម្បីតែប្រេស៊ីល ដោយរក្សាការគ្រប់គ្រងបាល់ និងប្រជែងយកបាល់ ហើយនេះជាអ្វីដែលយើងកំពុងធ្វើ។
លោកបន្តថា ខ្ញុំរីករាយដែលបានធ្វើការជាមួយលោក Honda ដែលលោកកំពុងដឹកនាំ គម្រោងអភិវឌ្ឍន៍បាល់ទាត់កម្ពុជា និងជួយគាត់ពីអ្វីដែលខ្ញុំធ្វើបានជាមួយបទពិសោធន៍របស់ខ្ញុំ។
សូមជម្រាបថា មុននឹងការប្រកួតមកដល់នៅយប់នេះ គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ីលោក Shin Tae Yong បាននិយាយថា កូនក្រុមលោកនឹងមិនបណ្ដោយឲ្យក្រុមកម្ពុជា លេងគ្រប់គ្រងបាល់ដោយស្រួលៗដូចកាលប៉ះម៉ាឡេសីនោះឡើយ៕