ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៩៥នាក់, ជាសះស្បើយ២៧៩នាក់, ស្លាប់១២នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៩៥នាក់, អ្នកជំងឺចំនួន២៧៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១២នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៦, ៨៦០ ជាសះស្បើយសរុបចំនួន១១១, ១៤៩ និងស្លាប់សរុបចំនួន ២, ៦៧០៕