
ក្លឹបអ្នកកាសែតកម្ពុជានឹងរៀបចំវេទិកានិពន្ធនាយកសាពត៌មានកម្ពុជានៅចុងសប្តាហ៍នេះ ក្រោមអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ
ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជាគ្រោងនឹងរៀបចំវេទិកានិពន្ធនាយកសារពត៌មាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ចុងសប្តាហ៍នេះ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាដ៏មានសារសំខាន់នេះផងដែរ។
នេះជាលើកទី១៨ហើយដែលក្លឹបអ្នកាសែតកម្ពុជារៀបចំវេទិកាខាងលើនេះ ខណៈដែលវេទិកានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នាតាមស្ថានភាពជាក់ស្តែងនៃវិសយ័សារព័ត៌មាន។តាមដឹងឆ្នាំនេះវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ត្រូវបានរៀបចំ ក្រោមប្រធានបទ « កូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់វិស័យសារព័ត៌មាន » ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ (ចាប់ពីម៉ោង៨,០០នាទីព្រឹកដល់ម៉ោង១២,០០នាទីថ្ងៃត្រង់)នៅ សណ្ជាគារហ៊ីម៉ាវ៉ារី ( Himawari Hotel ) រាជធានីភ្នំពេញ។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានចេញសារលិខិតអបអរសាទរ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនផងដែរ សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជានេះ៕