
ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤១លាន ៤៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩១ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤១, ៤៧៥,៥២៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩១៤,១៤២នាក់ និងជាសះស្បើយឡើងវិញ ២១៨,៧១៨,១៣៦នាក់។
តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៥,៧៩២,៥៣២នាក់ ស្លាប់ចំនួន ៧៤៤,៥៤៦នាក់ និងជាសះស្បើយចំនួន ៣៥,៣៧៤,៥៩៥នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ០៨១,០៤៩ នាក់ ស្លាប់ចំនួន ៤៥២,៣២១នាក់ និងជាសះស្បើយ ៣៣,៤៣១, ៧១៦នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៦៤៤,៤៦៤នាក់ ស្លាប់ ៦០៣,៣២៤នាក់ និងជាសះស្បើយ ២០,៧៩៤,៤៩៧នាក់៕