ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣១៤,៥៣៩នាក់ កើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៦,១៤១នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥៨,៥៦០នាក់ (ស្លាប់ ១៤៣,៩១៨នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន២,៨៣៥,៩៩៦នាក់ (ស្លាប់ ៤៩,៩៣៦នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៦៧៨,៤៦៥ នាក់ (ស្លាប់ ៣០,៧៨៧នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១៥៦,៥៨៧នាក់ (ស្លាប់ ២១,០៨២នាក់), វៀតណាម ឆ្លងចំនួន ១,៣៦៧,៤៣៣នាក់ (ស្លាប់ ២៧,១៨៦ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៥,៤០៣នាក់ (ស្លាប់ ១៩,១៥៧នាក់), សិង្ហបុរី ឆ្លងចំនួន ២៧១,៩៧៩នាក់ (ស្លាប់ ៧៧៩នាក់), កម្ពុជា ឆ្លងចំនួន ១២០,៣១២នាក់ (ស្លាប់ ២,៩៧៤នាក់), ទ្បាវ ឆ្លងចំនួន ៨៤,៥០៣នាក់ (ស្លាប់ ២២៤នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៣០១នាក់ (ស្លាប់ ៩៨នាក់)៕