វ៉ាក់សាំង Astra Zeneca តាមរយៈយន្តការ COVAX ចំនួន២៩០,៤០០ដូសទៀតនឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ

ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា កម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) នឹងផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេណេកា (Astra Zeneca) ចំនួន ២៩០,៤០០ដូសថែមទៀតដល់កម្ពុជា។ វ៉ាក់សាំងទាំងនេះ នឹងត្រូវដឹកមកដល់កម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩ ៖ ៣៥នាទីព្រឹកនេះ។

សូមជម្រាបថា ប្រទេសកម្ពុជា ធ្លាប់ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធីកូវ៉ាក់ (COVAX)។ ការទទួលបានវ៉ាក់សាំងលើកទី១នោះ ក៏ជាប្រភេទអាស្ត្រាហ្សេណេកា ផងដែរ ដែលត្រូវបានដឹកមកដល់កម្ពុជានាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដែលមានចំនួន ៣២៤,០០០ ដូស៕