ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣៤១,៧៤២នាក់ហើយ កើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៦,៤៨៧នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា WORLDOMETER ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥៨,៧៥២នាក់ (ស្លាប់ ១៤៣,៩២៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន២,៨៣៦,២០០នាក់ (ស្លាប់ ៤៩,៩៦១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៦៨៣,៥២៣នាក់ (ស្លាប់ ៣០,៨៣១នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១៦០,៧៨០នាក់ (ស្លាប់ ២១,១១០នាក់), វៀតណាម ឆ្លងចំនួន ១,៣៨២,២៧២នាក់ (ស្លាប់ ២៧,៤០២ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៦,០២៤នាក់ (ស្លាប់ ១៩,១៧០នាក់), សិង្ហបុរី ឆ្លងចំនួន ២៧២,៤៣៣នាក់ (ស្លាប់ ៧៨៣នាក់), កម្ពុជា ឆ្លងចំនួន ១២០,៣២៧នាក់ (ស្លាប់ ២,៩៧៨នាក់), ទ្បាវ ឆ្លងចំនួន ៨៦,១៤៨នាក់ (ស្លាប់ ២៣១នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,២៨៣នាក់ (ស្លាប់ ៩៨នាក់)៕