ថ្ងៃនេះ ​ថៃ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​៤.០៧៩​ករណី​ទៀត ​និង​ស្លាប់​៣៩​នាក់​

បាងកក ៖ ក្រសួងសុខាភិបាល​ថៃ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះបានប្រកាស​រកឃើញករណី​ឆ្លងជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន ៤.០៧៩​ករណី និងអ្នកស្លាប់​ដោយសារ​ជំងឺ​ដ៏កាចសាហាវនេះចំនួន៣៩នាក់​បន្ថែមទៀត និង​មាន​ ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយ ។​

​បើតាមក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺ មាន ៤.០៦៣ ករណី​ជា​ប្រជាជន​ទូទៅ និង១៩ ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។ ដោយឡែក​កាលពី​ថ្ងៃ​សុក្រ​ម្ស​ល​មិញ អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ៧,០៣២ នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​កា​លពី​ដើម​ឆ្នាំមុន មាន​ករណី​ឆ្លង​កូ​វីដ​១៩ ចំនួន ២,១៦៤,៨៥៩ ករណី​ក្នុងនោះ​អ្នក ជាសះស្បើយ​មាន​ចំនួន ២,០៩០,២៥៣​នាក់​។ ចំណែក​ចំនួន​អ្នក​ស្លាប់មាន ២១,០៥៧ នាក់​ក្នុងអំឡុងពេល​រលក​ទី​៣ និង ២១,១៥១​នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕