
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន»
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវេទិកានេះមានសារសំខាន់ណាស់ និងសមស្របតាមសភាពការណ៍ជាក់ស្តែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បានឆ្លងកាត់និងកំពុងប្រឈមទៅនឹងការឆ្លងរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ពេលនេះ បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្សនៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារអាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់ បានឆ្លងមេរោគកូវីដ-១៩ និងបានឆក់យកអាយុជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់។
សូមជម្រាបថា ក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះបានរៀបចំវេទិកានិពន្ធនាយកសារពត៌មានលើកទី១៨ ក្រោមប្រធានបទ”កូវីដ១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារពត៌មាន”៕