អាមេរិក និង​រុស្ស៊ីប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​

ម៉ូស្គូ​ ៖ កងកម្លាំង​រុស្ស៊ីបាន​និង​កំពុង​ប្រមូល​ផ្តុំគ្នា​យ៉ាងច្រើន នៅ​ជិត​ព្រំដែន​របស់ខ្លួន​ជាមួយ​អ៊ុយ​ក្រែ​ន ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​នៃ​ការផ្ទុះ​ឡើង​នៃ​សង្គ្រាម​។​

ជាមួយគ្នានេះ សហរដ្ឋអាមេរិក កំពុង​តាមដាន​យ៉ាង​ដិតដល់​នូវ​ភាពចលាចល​រវាង​ប្រទេស​ជាប់​ព្រំដែន​គ្នា​ទាំង២នេះ ខណៈដែល​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី បាន​ព្រមាន​ថា វិបត្តិ​មី​ស៊ី​ល​គុយបា​ឆ្នាំ ១៩៦២ អាច​នឹង​កើតឡើង​ម្តងទៀត​ដែលជា​សង្គ្រាម​នុយក្លេអ៊ែរ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​។​

លោក Sergei Ryabkov បាន​និយាយថា ប្រសិនបើ​អ្វីៗ​នៅតែ​បន្ត​ដូច្នេះ​ទៀត​នោះ វា​នឹង​អាចទៅរួច​ទាំងស្រុង​នៃ​ព្រឹត្តិការណ៍​ដែល​ផ្ទុះឡើង​ភ្លាមៗ ដូចជា​សង្គ្រាម​ជាដើម​។​

រុស្ស៊ី បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា ការ​ចល័ត​នៃ​កងទ័ព​នេះ និង​គ្រឿង​សព្វាវុធ​យោធា​នៅក្នុង​ព្រំដែន​របស់ខ្លួន មិនមែនជា​ចេតនា​ឈ្លានពាន ដូចដែល​លោកខាងលិច​បាន​ចោទប្រកាន់​នោះទេ​៕