សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៧០ករណី និងស្លាប់០៥នាក់បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី ថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣៧០ករណីបន្ថែមទៀត អ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៥នាក់ទៀតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃ នៅថ្ងៃអាទិត្យគឺមានការធ្លាក់ចុះបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃសោរ៍កន្លងទៅនេះដែលមានចំនួន៥៥៩ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៧៣,៣៦២ករណី និងស្លាប់កើនដល់៧៩៤នាក់៕