វ​.​ន​.​ស​.​ក អំពាវនាវ​ដល់​និយោជក​ក្នុង​វិ​ស័​យ​សារព័ត៌មាន មានការ​យោគយល់​ដោយ​មិនគួរ​កាត់​បៀរ​វត្សរ៍ ​ឬ​បញ្ឈប់​បុគ្គលិក​ពី​ការងារ​អំ​ទ្បុ​ង​ពេល​កូ​វីដ​១៩

ភ្នំពេញ ៖ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ​(​វ​.​ន​.​ស​.​ក​) ​លើក​ទី​១៨ ដែលមាន​អ្នក​សារព័ត៌មាន​ជាង​៦០​នាក់​ចូលរួម បានចេញ​នូវ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយបាន​អំពាវនាវ​ដល់​និយោជក​ក្នុង​វិ​ស័​យ​សារព័ត៌មាន​ទាំងអស់​សូម​បន្ត​ការ​អត់​ធ្មត់ ​និង​យោគយល់​ចំពោះ​ស្ថានការណ៍​លំបាក​ក្នុង​អំ​ទ្បុ​ង​កូ​វីដ​១៩ ដោយ​មិនគួរ​កាត់​បៀរ​វត្សរ៍​ ឬ​បញ្ឈប់​បុគ្គលិក​ពី​ការងារ​នោះ​ទ្បើ​យ​។​

ជាមួយគ្នានេះ ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា បាន​បន្ថែមថា ក្នុងករណី​ដែលមាន​ការបញ្ចប់​កិច្ចសន្យាការងារ សូម​និយោជក​អនុវត្ត​តាមច្បាប់​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​អ្នក​សារព័ត៌មាន​។​ ទន្ទឹមនោះ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ក៏បាន​អំពាវនាវ អ្នក​សារព័ត៌មាន​ទាំងអស់​បន្ត​កិច្ចការងារ​របស់ខ្លួន ដោយ​រក្សា​ឲ្យ​បាន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​៕