ស្ថានភាពជំងឺកូវីដ-១៩​ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣៩៤,១១៧នាក់ហើយ កើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៧,៤១០នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥៩,១៤៣នាក់ (ស្លាប់ ១៤៣,៩៣៦នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៦,៥៩២នាក់ (ស្លាប់ ៥០,២៨០នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៦៩១,៦៣៩ នាក់ (ស្លាប់ ៣០,៨៧៩នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,១៦៨,៦៤៦នាក់ (ស្លាប់ ២១,១៦៩នាក់), វៀតណាម ឆ្លងចំនួន ១,៤១៣,០៥១នាក់ (ស្លាប់ ២៧,៨៣៩ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៦,៦៦១នាក់ (ស្លាប់ ១៩,១៨៣នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៣,៣៦២នាក់ (ស្លាប់ ៧៩៤នាក់), កម្ពុជា ឆ្លងចំនួន ១២០,៣៥៥នាក់ (ស្លាប់ ២,៩៨៥នាក់), ទ្បាវ ឆ្លងចំនួន ៨៩,៣២០នាក់ (ស្លាប់ ២៤៧នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៣៤៨នាក់ (ស្លាប់ ៩៨នាក់)៕