
ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣.៣៩៨នាក់បន្ថែមទៀត និងស្លាប់២៣នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃចន្ទនេះបានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួន ៣,៣៩៨ករណីបន្ថែមទៀត និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២៣នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើយោងតាមសារព័ត៌មាន Bangkok post។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា អាត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩មានការកើនឡើងបើប្រៀបធៀបកាលពីថ្ងៃអាទិត្យ មានចំនួន២០ នាក់ និងករណីឆ្លងថ្មីចំនួន ៣.៧៨៧ករណី។ ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន ៥,៤៦៧ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំមុន មានករណីឆ្លងកូវីដ១៩ចំនួន២,១៧២,០៤៤ករណី ក្នុងនោះអ្នកជាសះស្បើយមានចំនួន ២,១០១,៣២៦នាក់។ ចំណែកចំនួនអ្នកស្លាប់មាន២១,១០០ នាក់ក្នុងអំឡុងពេលរលកទី៣ និង២១,១៩៤នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕