ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង តេស្ត​វិជ្ជមាន​កូ​វីដ-១៩ ​

អាហ្វ្រិក​ ៖ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa កំពុង​ទទួល​ការព្យាបាល​សម្រាប់​មេរោគ​កូ​វីដ ១៩ កម្រិត​ស្រាល បន្ទាប់ពី​បានធ្វើ​តេស្ត​វិជ្ជមាន កាលពី​ថ្ងៃអាទិត្យ​។​

សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​ប្រធានាធិបតី បាន​ឲ្យ​ដឹងថា លោក Ramaphosa ចាប់ផ្តើម​មាន​អារម្មណ៍​មិន​ស្រួលខ្លួន បន្ទាប់ពី​ចាកចេញ​ពី​ពិធី​រំលឹក​រដ្ឋ​ជា​កិត្តិយស​ដល់​អតីត​អនុប្រធាន​លោក FW de Klerk នៅ​ទីក្រុង Cape Town នៅ​ថ្ងៃ​តែមួយ​នោះ​។​

ទន្ទឹម​នោះ លោក​បាន​ផ្ទេរ​ការទទួលខុសត្រូវ និង​កិច្ចការ​ទាំងអស់​ទៅ​ឲ្យ​អនុ​ប្រធានាធិបតី​លោក David Mabuza សម្រាប់​សប្តាហ៍​ក្រោយ​ផងដែរ​។​ ទោះយ៉ាងណា​ក៏ដោយ មកដល់ពេលនេះ អាកា​រៈ​នៃ​ជំងឺ​របស់លោក មាន​ភាពល្អប្រសើរ ហើយ​កំពុង​ត្រូវបាន​ត្រួតពិនិត្យ និង​ព្យាបាល ដោយ​សេវា​សុខភាព​យោធា​នៃ​កងកម្លាំង​ការពារជាតិ​អាហ្វ្រិក​ខាងត្បូង​។​

សូមជម្រាបថា អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​ដែល​រកឃើញ​វីរុស​កូ​វីដ ១៩ ពូជ Omicron ដំបូង​គេ​ក្នុង​ពិភពលោក​៕