ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧០លាន ៤៣ម៉ឺននាក់ ស្លាប់ជាង ៥លាន ៣២ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧០, ៤៣០,៩២២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣២២,០៨៨នាក់ និងជាសះស្បើយឡើងវិញ ២៤៣,១០៦,៧៧៧នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៥០, ៨០១,៤៥៥នាក់ ស្លាប់ចំនួន ៨១៧,៩៥៦នាក់ និងជាសះស្បើយចំនួន ៤០,០០៣, ៦៧៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៦៩៧,៨៦០ នាក់ ស្លាប់ចំនួន ៤៧៥,៦៣៦នាក់ និងជាសះស្បើយ ៣៤,១២២, ៧៩៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ១៨៩,៨៦៧នាក់ ស្លាប់ ៦១៦,៩៤១នាក់ និងជាសះស្បើយ ២១,៤១៤,៣១៩នាក់៕