
Joshua Kimmich សម្តែងការសោកស្តាយដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩
អាល្លឺម៉ង់ ៖ Joshua Kimmich ដែលជាកីឡាករឆ្នើមរបស់ក្លឹប Bayern Munich និយាយថារូបនេះ សោកស្តាយដែលមិនបានចាក់វ៉ាក់សាំងបន្ទាប់ពីមានបញ្ហាសួតដោយសារជំងឺកូវីដ១៩ ។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ វ័យ២៦ឆ្នាំខាងលើនេះ បានតេស្តវិជ្ជមាននៃកូវីដ-១៩ កាលពីខែមុន និងត្រូវអវត្តមានរហូតដល់ដាច់ឆ្នាំ២០២១ នេះផងដែរ។
ជុំវិញបញ្ហានេះ Kimmich បានថ្លែងប្រាប់ទូរទស្សន៍ ZDF ថា «វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ ក្នុងការសម្រេចចិត្តទទួលវ៉ាក់សាំង ដ្បិតរហូតមកទល់នឹងពេលនេះ គឺយូរមកហើយដែរ»។
យ៉ាងណាមិញមកដល់ពេលនេះ Kimmich គឺមានគម្រោងទទួលយកវ៉ាក់សាំងហើយ និងលើកឡើងថា «នោះគឺជាសម្រេចចិត្តដ៏ត្រឹមត្រូវថែមទៀតផង ក៏ព្រោះតែលោកជាកីឡាករអាជីព និងជាមនុស្សសាធារណៈមួយរូប និងចូលរួមកាត់បន្ថយនៃការចម្លងជំងឺកូវីដ-១៩ ថែមទៀតដែរ»៕