ក្មេងស្រី​​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់មក​សាលារៀន​វិញ

កា​ប៊ុល ​៖ ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានបាន​ឲ្យ​ដឹងថា ក្មេងស្រី​ទាំងអស់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រលប់មក​សាលារៀន​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Qari Saeed Khosty បាន​ឲ្យ​ដឹង កាលពី​ថ្ងៃអាទិត្យ​ថា ពេលវេលា​ពិតប្រាកដ​នឹងត្រូវ​ប្រកាស​ដោយ​ក្រសួង​អប់រំ​។ លោក​បាន​បន្តថា សាកលវិទ្យាល័យ និង​សាលារៀន​ទាំងអស់​នឹងត្រូវ​បាន​បើក​ដំណើរការ​ឡើងវិញ ហើយ​ក្មេងស្រី និង​ស្ត្រី​ទាំងអស់​អាច​ត្រលប់មក​សាលារៀន និង​បំពេញការងារ​បង្រៀនរ​បស់​ពួកគេ​វិញ​បាន​។​

សូមជម្រាបថា បន្ទាប់ពី​ក្រុម​តា​លី​បង់​ចូល​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន ក្មេងស្រី និង​ស្ត្រី​នៅក្នុង​ប្រទេស ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចេញពីផ្ទះ និង​មិន​អនុញ្ញាត​ឲ្យ​ទៅ​សាលារៀន ក៏ដូចជា​ទៅធ្វើ​ការងារ​ផ្សេងៗ​ផងដែរ​។ ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ ក្មេងស្រី និង​ស្ត្រី​ទាំងអស់​នៅក្នុង​ប្រទេស ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ឡើងវិញ ហើយ​អាចបំពេញ​ការងារ​ដូច​ក្មេងប្រុស និង​បុរស​បាន​៕