អភិបាលខេត្តក្រចេះផ្ញើសារលិខិតគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ ប្រជាពលរដ្ឋក្នុងខេត្ត សូមគោរពអនុញ្ញាតផ្ញើសារលិខិតគោរពជូនពរ ព្រមទាំងសម្តែងនូវអំណរសាទរឥតឧបមា និងសូមបួងសួងដល់បុណ្យព្រះរតនៈត្រ័យគុណបារមី វត្ថុស័កសិទ្ធិក្នុងលោក ប្រសិទ្ធិពរជ័យ សេរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ក្នុងឱកាសខួបកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕